-->
សូមស្វាគមន៍ www.ppacharyak.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....
សូមស្វាគមន៍ គេហទំព័រ​​ កាសែត ភ្នំពេញអច្ឆរិយ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ហេង សំរិន អញ្ជើញជាអធិបតី ពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា: Views



 
(ភ្នំពេញ): ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី

 ពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ។








Share This
Author Image

About www.pp-acharyak.com

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រឹង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២...

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តម សេនីយ៍ឯក រ័ត្ន ស្រឹង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួម ជាមួយក្រុមការងារបាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និង ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ត ចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។






Share This
Author Image

About www.pp-acharyak.com

ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីពិធីលែងកូនត្រីចម្រុះចំនួន ០១ម៉ឺនក្បាល នៅស្រះទឹកបរិវេណរមណីយដ្ឋានប្រាសាទព្រៃបាសាក់

ចំនួនអ្នកទស្សនា: Views



 ស្វាយរៀង: ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីចម្រុះចំនួន ០១ម៉ឺនក្បាល ស្ថិតនៅស្រះទឹក ក្នុងបរិវេណរមណីយដ្ឋានប្រាសាទព្រៃបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ/អង្គភាព កងកម្លាំងទាំងបី នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀត។

រូបថត៖ ស្វាយរៀង


Share This
Author Image

About www.pp-acharyak.com

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ: ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។

រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី


Share This
Author Image

About www.pp-acharyak.com

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបុណ្យឆ្លងសមិទ្ធផលនានា និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា: Views


 ត្បូងឃ្មុំ :ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រះពុទ្ធឃោសាចារ្យ ភូមិទួលតាហោ ឃុំគោកជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

រូបថត៖ត្បូងឃ្មុំ



Share This
Author Image

About www.pp-acharyak.com

លោកស្រី ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៣វត្ត នៅខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយពុទ្ធបរិស័ទ និងមន្ត្រីរាជការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន៣វត្ត គឺវត្តសិរីសុន្ធរវង្ស ស្ថិតនៅក្រចេះក្រុង វត្តមញ្ចសិលាថ្មគ្រែ និងវត្តភ្នំសំបុក ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធតទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក)។

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង៣រួមមាន៖ ទៀនព្រះវស្សា ១គូ កន្ត្រកផ្លែឈើ ១កន្ត្រក អង្ករផ្កាម្លិះ ២បាវ ប្រេងឆា ១កេស ទឹកត្រី ១កេស ទឹកស៊ីអ៉ីវ ១កស ត្រីខ ១កេស អំបិល ១ឈុត ប៊ីចេង ម្ស៉ៅសុប ស្ករស ម្រេច ខ្ទឹមសរ ការហ្វេ សាប៊ូ ទៀន ធូប តែ ១ឈុត មី ១កេសធំ សាច់ក្រក ៥គីឡូក្រាម សៀង ៥គីឡូក្រាម ប្រហុក ៥គីឡូក្រាម សាច់ប៉ូវ ៥គីឡូក្រាម ផ្អក ៥គីឡូក្រាម ម៉ាស ១កេស ចង្ហាន់ ១ឈុត ត្រីងៀង ៥គីឡូក្រាម ទឹកដោះគោ ១០កេស ទឹកក្រូច ១២កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈដល់ព្រះនាងក្រពុំឈូក និងទីសក្ការៈបារមីលោកជំទាវ «កន្ទោងខៀវ» ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ ក្រុមគ្រួសារ ជាពិសេសសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺកាចសាហាវផ្សេងៗ និងមានការរីកចម្រើន លើគ្រប់វិស័យ។

ដោយឡែកកាលពីព្រឹកថ្ងៃដដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចាត់តំណាងនាំយកទេយ្យវត្ថុ និងចង្ហាន់មកវេរប្រគេនដល់ព្រះសង្ឃចំនួន ២វត្តនេះផងដែរ៕

២វត្តនេះផងដែរ៕


Share This
Author Image

About www.pp-acharyak.com

អភិបាលខេត្តកំពត ប្រាប់ឲ្យមេឃុំ-ចៅសង្កាត់ទាំងអស់ ត្រូវផ្តល់ភាពសុខសាន្តដល់ពលរដ្ឋ និងប្រើប្រាស់អំណាចតួនាទីឲ្យបានត្រឹមត្រូវ ដើម្បីបំរើរាស្ត្រ

ចំនួនអ្នកទស្សនា: Views


(កំពត)៖ លោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានលើកឡើងថា តួនាទី និងអំណាច ដែលលោកមេឃុំ-ចៅសង្កាត់ ដែលបានមកនៅពេលនេះ គឺដោយសារតែប្រជាពលរដ្ឋស្រឡាញ់ ទុកចិត្ត ដឹងគុណនូវសន្តិភាព ដឹងគុណសម្តេចតេជោដែលជាបិតាសន្តិភាព ដូច្នេះសូមឲ្យលោកមេឃុំ-ចៅសង្កាត់ ទាំងអស់ត្រូវប្រើប្រាស់នូវតួនាទី និងអំណាចឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពសុខសាន្ត និងបំរើពលរដ្ឋឱ្យបានល្អ។


Share This
Author Image

About www.pp-acharyak.com

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ និងសង្កាត់ទួលល្វា

ចំនួនអ្នកទស្សនា: Views

ប៉ៃលិន៖ ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាស សុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និង សមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ទី១,ជំទប់ទី២ អាណត្តិទី៥ ១-សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន -ក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៧រូប ក្នុងនោះ លោក អោម សារិន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់, លោកស្រី ពេញ ម៉ូយ ជាចៅសង្កាត់រងទី១ និងលោកស្រី យ៉ា គឹមឡេង ជាចៅសង្កាត់រងទី២ ។ ២-សង្កាត់ទូលល្វា ក្រុងប៉ៃលិន-ក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៥រូប ក្នុងនោះ លោកស្រី ទន់ ស៊ីមេន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់, លោក សំ ភួង ជាចៅសង្កាត់រងទី១ និងលោក អែល សុគុណ ជាចៅសង្កាត់រងទី២ ។

លោកជំទាវ បាន ស្រីមុំ បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្ដិទី៥ និង ជាមេឃុំ-ចៅសង្កាត់ ជំទប់ ទំាងអស់ ដែលបានទទួលនូវសេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ដែលបានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ ។

លោកជំទាវ លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្នុងនាមជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅ នឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍ ការលើកកម្ពស់គុណភាពជីវភាពរស់នៅ ការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកជំទាវ បាន ស្រីមុំបញ្ជាក់ថា ប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិថ្មីក៍ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់ នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍន៍មូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និង ការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបំពេញការងារចំពោះមុខឱ្យបានហ្មត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងាររបស់ខ្លួន៕ :មន្ទីរព័ត៌មានខេត្តប៉ៃលិន



Share This
Author Image

About www.pp-acharyak.com