ឯកឧត្តមអភិបាលខេត្តបានបន្តថា ទោះបីនៅក្នុងឆ្នាំ២០២០កន្លងមក កម្ពុជា ក៏ដូចជា ពិភពលោកស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែការប្រយុទ្ធប្រឆាំងគ្រឿង ញៀនឆ្លងដែនកម្ពុជា និងថៃ បានសហការគ្នាបានល្អដោយរើសបានកញ្ចប់គ្រឿងញៀន ជាច្រើននៅក្នុងលំហសមុទ្រ ហើយលទ្ធផលនេះឆ្លុះបញ្ចាំងពីសកម្មភាពពួកឧក្រិដ្ឋជនគ្មាន ឱកាសរត់ពន្ធគ្រឿងញៀនបានសម្រេច យើងត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ការរត់ ពន្ធគ្រឿងញៀន និងការរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់។ ក្នុងដំណើរទស្សនកិច្ចរបស់ កងទ័ពជើងទឹកភូមិន្ទថៃពេលនេះ និងបានចូលរួមចែករំលែកបទពិសោធន៍រវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរកម្ពុជា និងកងទ័ពជើងទឹកភូមិន្ទថៃ។ យើងជាប្រទេសស្ថិតក្នុង តំបន់អាស៊ានតែមួយមានប្រជាជនថៃ បានមកធ្វើការនៅខេត្តព្រះសីហនុ ហើយប្រជា ជនកម្ពុជា ក៏ទៅធ្វើការងារនៅប្រទេសថៃមានចំនួនច្រើនផងដែរ។ រដ្ឋបាលខេត្តព្រះសីហនុ បានការពារសន្តិសុខ សុខុមាលភាពជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជនបរទេសជារឿងសំខាន់ ដើម្បីផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋ ហើយកម្ពុជាមានសន្តិសុខ ផ្តល់ឱកាសដល់ ជនជាតិថៃ ចូលមកធ្វើការងាររកស៊ីទទួលទាននៅកម្ពុជា ធ្វើឱ្យកិច្ចសហប្រតិ បត្តិការរវាង ប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានជូនពរឱ្យការធ្វើដំណើទស្សនកិច្ច និងដំណើកម្សាន្ត របស់ប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ នៅលើទឹកដីខេត្តព្រះសីហនុ ទទួលបានសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ៗគ្នា។
លោកឧត្តមនាវីទោ អាថន ឆរៈភ័នយ៉ូ (ARTORN CHARAPINYO) មេបញ្ជារការ រងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ លោកចូល ជួបសម្ដែង ការគួរសមក្រោយស្ថានភាពកូវីដ-១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។ ថ្ងៃនេះជា បេសកកម្ម របស់កងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជូននាវាមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង បន្ទាប់ពីជំងឺកូវីដបានធូរស្បើយ។ ទោះបីមានផលប៉ះពាល់ដោយសារជំងឺកូវីដ ក៏ប៉ុន្តែកងទ័ពជើងទឹក នៃប្រទេសទាំងពីរបានបើកកិច្ចប្រជុំជាមួយគ្នាជាបន្តបន្ទាប់តាមរយៈ ប្រព័ន្ធវីដេអូ (Zoomnetting) ជាប់ជាប្រចាំ។
លោកបានបញ្ជាក់ថា កាលពី ៧ឆ្នាំមុន លោកបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែមកដល់ពេលនេះមានការផ្លាស់ប្តូរ អភិវឌ្ឍន៍រីកចម្រើនលឿនសឹងតែមើលមិនស្គាល់ សង្ឃឹមថាប្រទេសទាំងពីរ ប្រជាពលរដ្ឋប្រទេសទាំងពីរចេញចូលឆ្លងដែនដោយសុវត្ថិភាព ធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ថែមទៀត។ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងផ្លូវគោក ផ្លូវទឹកមានទំនាក់ទំនងល្អប្រសើរឡើងវិញ និងបានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងសហការី ដែលបានទទួលស្វាគមន៍ប្រតិភូកងទ័ពជើង ទឹកភូមិន្ទថៃបំពេញទស្សនកិច្ចផ្លូវការនៅខេត្តព្រះសីហនុនាពេលនេះ៕
ដោយ ងូ សុមុនី:សម្រួលដោយោ៖ ដារ៉ា
0 Comments:
Post a Comment