-->
សូមស្វាគមន៍ www.ppacharyak.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....
សូមស្វាគមន៍ គេហទំព័រ​​ កាសែត ភ្នំពេញអច្ឆរិយ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....

លោក​ជំទាវមិថុនា​​​​​​​ ភូថង​​ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ បានចូលរួមជាអធិបតីក្នុងពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល

ចំនួនអ្នកទស្សនា: Views

 


កោះកុង​៖ លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ អញ្ជើញ ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ជលផល ដោយមាន​ការចូលរួម ពី​លោក លោកស្រី​នាយករង រដ្ឋបាល​សាលាខេត្ត ថ្នាក់​ដឹ​នាំ​រដ្ឋបាល​ស្រុក​គិរីសាគរ រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​លោក​ប្រធាន អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត អាជ្ញាធរ​ឃុំ​ភូមិ រួមជាមួយ​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ប្រជា​នេសាទ សរុប​ចំនួន ១១៥​នាក់ ស្រី​៤៩​នាក់ នៅ​ភូមិ​ស្រែ​ត្រាវ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ប្រមាណ ១១៥ នាក់ ស្រី ៤៦ នាក់​។​

លោកជំទាវ​អភិបាលខេត្ត សូម​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​របស់​មន្ត្រី​ជំនាញ ដែល​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ វិស័យ​ជលផល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ប្រើប្រាស់​ធនធាន​ជលផល​ប្រកបដោយ​និរន្ត​ភាព​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ តាម​លទ្ធផល​ពិធី​នេះ បងប្អូន​ពិតជា​បាន​យល់ដឹង​បន្ថែម អំពី​ច្បាប់​ជល់ផល សម្រាប់តែ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​ប្រជា​នេសាទ និង​សមាជិក​ក្នុង​សហគមន៍​។ ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ខ្ញុំ​សូម​ផ្ដល់​អនុសាសន៍​មួយចំនួន :
១/​ពង្រឹង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ក្នុង​សហគមន៍​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​ល្អ ព្រោះ​ការ​សាមគ្គី ជា​កាត់​តាម​នាំ​ឲ្យ​ជោគជ័យ​។​ ២/​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ក្នុង​ដំណើរការ​អនុវត្ត​ការងារ​គ្រប់ផ្នែក​ពាក់ព័ន្ធ ឲ្យ​បានច្បាស់លាស់ និង​យកចិត្តទុកដាក់​អនុវត្ត​វត្ត​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​
៣/​បង្កើន​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​ច្បាប់​ពី​ជលផល លិខិតបទដ្ឋាន​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល ជូន​ប្រជាពលរដ្ឋ​។​ ៤/​ត្រូវ​យកចិត្តទុកដាក់​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ជួយ​ពង្រឹង​ដល់​សហគមន៍​នេសាទ ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​ ៥/​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ចុះ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​វិស័យ​ជលផល ដែល​កើតមាន​នៅក្នុង​ដែន​សមត្ថកិច្ច​។​
៦/​សូមឱ្យ​បងប្អូន​ប្រជា​នេសាទ ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ក្នុង​ការធ្វើ​នេសាទ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​ផ្លូវច្បាប់​។​ ៧/​សូមឱ្យ​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ចៀសវាង​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ឧបករណ៍​ដែល​គ្មាន ក្នុង​ប្រកាស របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​ជាមួយគ្នានេះ​ផងដែរ សូម​លោក លោកស្រី ពូ​មីង បងប្អូន​ទាំងអស់ មេត្តា​ចូលរួម ក្នុងការ​ការពារ​ទប់​ស្កាត់​ការឆ្លង​វី​រ៉ុ​ស​កូ​វីដ​-១៩ ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​”​។ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចៀសឱ្យផុត​ពី​ការចម្លង​វី​រ៉ុ​ស​កូ​វីដ​-១៩ មក​បុគ្គល មក​ក្រុមគ្រួសារ ជាពិសេស ចៀស​ផុតពី​ការចម្លង​ចូលក្នុង​សហគមន៍​៕ ដោយ​៖ សារព័ត៌មានមរតកជាតិ



 


Share This
Author Image

About www.pp-acharyak.com

0 Comments:

Post a Comment