លោកជំទាវ
មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោកអភិបាលរងខេត្ត
អភិបាលក្រុង ស្រុក លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត រសៀលថ្ងៃទី១៥
ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អញ្ជើញទៅសួសុខទុក្ខ
និងសំណេះសំណាលជាមួយកងកម្លាំងយោធានៅតំបន់ព្រំដែនកម្ពុជា ថៃ ចំណុចភ្នំ១០០
ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។
ក្នុងឱកាសនេះលោកជំទាវបានកោតសរសើរនៅវីរភាពរបស់កងកម្លាំងយើង
ក្នុងការការពារទឹកដី
និងរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។ជាមួយគ្នានេះលោកជំទាវបានជម្រុញឱយកងកម្លាំងយើងមានការប្រុងប្រយ័ត្ន
និងអនាម័យជាប់ជាប្រចាំដើម្បីចៀសវាងការចម្លងនូវជម្ងឺកូវីដ ១៩
និងចូលរួមទប់ស្កាត់កុំឱ្យកូវីដ ១៩ចឆ្លងចូលសហគមន៍យើង។
ជាមួយគ្នានេះផងដែរលោកជំទាវបាននាំយកនៅគ្រឿងឧបភោគបរិភោគ
និងថវិកាមួយចំនួនទៅចែកដល់កម្លាំងយោធា គ្រួសារយោធា លោកគ្រូ អ្នកគ្រូ
និងសិស្សានុសិស្សមួយចំនួន ក្នុងនោះ៖
១-គ្រឿងឧបភោគបរិភោគ៖
-អង្ករ ចំនួន ៨៦ បាវ
-មី ចំនួន ៤៣កេស
-ត្រីខកំព់ុង ចំនួន ២កេសធំ ស្មើ២០០កំប៉ុង
-ទឹកត្រី ៣០យួរ ស្មើ ៣៦០ដប
-ទឹកស៊ីអ៉ីវ ៤០យួរ ស្មើ៤៨០ដប
២-ថវិកា៖
-ឧបត្ថម្ភគ្រួសារយោធិនចំនួន១២៧នាក់ ក្នុងម្នាក់ៗទទួលបាន៥០,០០០៛០០។
-លោកគ្រូ អ្នកគ្រូ ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៥០,០០០៛០០។
-សិស្សានុសិស្ស ចំនួន១១៧នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០,០០០៛០០។
-អង្គភាពវរសេនាតូចលេខ១ ទទួលបានថវិកាចំនួន ៣,០០០,០០០៛០០។
-ផ្នែកសឹករងមណ្ឌលសីមា ទទួលបានថវិកាចំនួន ២,០០០,០០០៛០០។
ជាមួយគ្នានេះលោកជំទាវក៍បានចែកអំណោយជានិមិត្តរូបដល់គ្រួសារយោធិន
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស
និងថតរូបអនុស្សាវរីយ៍ប្រកបដោយភាពស្និតស្នាលក្រៃលែង។
កោះកុង.ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០
0 Comments:
Post a Comment