-->
សូមស្វាគមន៍ www.ppacharyak.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....
សូមស្វាគមន៍ គេហទំព័រ​​ កាសែត ភ្នំពេញអច្ឆរិយ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....

ទីបំផុតមីយ៉ាន់សម្រេច «រឹតត្បិតការធ្វើដំណើរចូលរដ្ឋធានីណៃពិដោ» ព្រោះករណីឆ្លងកូរ៉ូណា កើនឡើងដ៏គួរឲ្យព្រួយបារម្ភ

ចំនួនអ្នកទស្សនា: Views



បើតាមបទបញ្ជាថ្មីរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញហ្វេសប៊ុក បានបញ្ជាក់យ៉ាងដូចច្នេះថា អ្នកទាំងឡាយណាដែលមកពី «តំបន់រងគ្រោះខ្លាំងជាងគេដោយសារ COVID-19» នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានបំណងចូលមកកាន់រដ្ឋធានីណៃពិដោ (Naypyidaw) នឹងតម្រូវឲ្យធ្វើចត្ដាឡីស័ក យ៉ាងហោចណាស់រយៈពេល ០៧ថ្ងៃ ខណៈអ្នកដែលមកពីតំបន់ផ្សេងៗទៀត នឹងត្រូវបានអនុញ្ញាតឱ្យចូលមុន ប្រសិនបើពួកគេធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន។
គួរបញ្ជាក់ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងស្រុកជាលើកដំបូងនៅក្នុងរដ្ឋរ៉ាក់ឃីន (Rakhine) ភាគខាងលិច កាលពីពាក់កណ្ដាលខែសីហា កន្លងទៅនេះប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក ចំនួនករណីឆ្លងបានកើនឡើងទ្វេដងដល់ ១,០៥៩ករណីហើយ ក្នុងនោះស្លាប់ ០៦នាក់ និងជាសះស្បើយវិញ ៣៥៩នាក់៕


Share This
Author Image

About www.pp-acharyak.com

0 Comments:

Post a Comment