រដ្ឋប្រហារនៅថ្ងៃទី1កុម្ភៈ របស់កងទព័ភូមា ដឹកនាំដោយលោក Min Aung Hlaing គឺមានរយៈពេលជាង2ខែហើយ បណ្ដាលឲ្យក្រុមបាតុកម្ម អហិង្សាស្លាប់ជាង600នាក់ ។ ដោយសារការសម្លាប់ របស់ក្រុមរដ្ឋប្រហារយោធា កាន់តែមានស្ថានភាពធ្ងន់ធ្ងរ និងកើនឡើងស្របពេលដែល ទណ្ឌកម្មពីបណ្ដាប្រទេស លោកសេរីរួមទាំង អង្គការសហប្រជាជាតិ នៅតែបន្តរិតត្បិតរបបយោធា ឲ្យបញ្ឈប់ការប្រើអំពើហិង្សា ប៉ុន្តែស្ថានភាពពិតនៅភូមា កំពុងវិវត្តន៍យ៉ាងលឿន ទៅរកការប្រឈមមុខដាក់គ្នា ដែលមិនអាចឲ្យភាគី មេរដ្ឋប្រហារនិង ក្រុមរដ្ឋាភិបាលស្របច្បាប់ របស់លោកស្រី Aung San Suu Kyi អាចឈានជើង ដើរថយក្រោយ ដើម្បីស្វែងរកដំណោះស្រាយ ក្រៅពីត្រូវបញ្ចប់ដោយ សង្គ្រាមឈ្នះចាញ់ បាននោះឡើយ ។
បានជាយើងហ៊ានអះអាង ថាការបញ្ចប់ជម្លោះ នៅភូមាគឺមានតែសង្គ្រាម ឈ្នះចាញ់ព្រោះក្រុមយោធា របស់លោក Min Aung Hlaing បានដឹងយ៉ាងច្បាស់ថា ច្រកចេញដែលអាចឈាន ទៅរកការបញ្ចប់ជម្លោះ ដែលសហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ ចង់បានគឺការប្រគល់អំណាច ទៅឲ្យគណបក្សសម្ព័នជាតិ ដើម្បីប្រជាធិបតេយ្យ ឬការបោះឆ្នោតឡើងវិញ តាមការរៀបចំពី សហគមន៍អាស៊ាន ឬអន្តរជាតិ ។ មេរដ្ឋប្រហា Min Aung Hlaing ពិតជាដឹងច្បាស់ណាស់ថា ប្រជាពលរដ្ឋភូមា ដែលរស់នៅក្រោមរបបយោធា តកូនរចៅអស់រយៈពេល 50ឆ្នាំពិតជាមិនចង់ឃើញ និងមិនគាំទ្រខ្លួនតទៅទៀតទេ ទើបសម្រេចបង្កើតគណៈកម្មការ បោះឆ្នោតដោយខ្លួនឯង ក្នុងចេតនាប្រកាស យកលទ្ធផលតាមការ ចង់បានរបស់ខ្លួន ។
ចំណែកថ្នាក់ដឹកនាំ គណបក្សសម្ព័នជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលរត់គេចពីការចាប់ខ្លួន បានសហការជាមួយ រដ្ឋភាគតិចជាច្រើន ហាក់បានដឹងច្បាស់និង ត្រៀមលក្ខណៈសម្បត្តិ ទុកជាមុនដើម្បីប្រឈម នឹងក្រុមរដ្ឋប្រហារផងដែរ ។ ជាក់ស្ដែងរដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក Min Aung Hlaing មិនដល់ពីរខែផង ក្រុមរដ្ឋភាគតិចបាន ប្រែក្លាយជារដ្ឋសហពន្ធ័ ជិត20រដ្ឋរហូតមាន ការផ្ទុះអាវុធជាមួយកងទព័ តាក់ម៉ាដាវ ជាទ្រង់ទ្រាយធំថែមទៀតផង ។
ពុំមែនជារឿងចៃដន្តទេ ដែលមេដឹកនាំរដ្ឋសភាជាប់ឆ្នោត ក្នុងគណៈបក្សសម្ពន្ធ័ជាតិ ប្រជាធិបតេយ្យអាច បង្រួបបង្រួមបណ្ដារដ្ឋធំៗ នៅភូមាបានយ៉ាងឆាប់រហ័ស ហើយបានដុតដ្ឋធម្មនុញ្ញ ដែលបង្កើតឡើងក្រុមយោធា ជាសញ្ញាបញ្ជាក់ពីផែនការ ជាក់លាក់មួយដែលមិនអាច មកទទួលយកការ ដឹកនាំម្ដងទៀត ក្រោមការត្រួតត្រា របស់ពួកយោធា បានបន្តទៀតឡើយ ។
ផ្អែកតាមការបកស្រាយខាងលើ មិនថាក្រុមរដ្ឋប្រហារ យោធាភូមានិង ក្រុមមេដឹកនាំឈ្នះឆ្នោត របស់លោកស្រី Aung San Suu Kyi គឺពិតជាបានដឹងយ៉ាង ច្បាស់ថាការចរចាដើម្បី ស្វែងរកដំណោះស្រាយ នៅភូមាពិតជា មិនអាចទៅរួច ព្រោះលទ្ធផលក្រោយការចរចា គឺពិតជាពុំធ្វើឲ្យភាគី អ្នកឈ្នះឬអ្នកចាញ់ អាចទទួលបានសុខសន្តិភាព ពិតប្រាកដឡើយ ។ ប៉ុន្តែបើប្រឈមមុខ ដោយការចាញ់ឈ្នះ តាមសង្គ្រាមវិញគឺ បក្សសម្ពន្ធ័ជាតិដើម្បីប្រជាធិបតេយ្យ អាចមានប្រៀបជាង ។ បានជាហ៊ានអះអាងថា បក្សលោកស្រី Aung San Suu Kyi មានប្រៀបជាងព្រោះ បណ្ដារដ្ឋទាំងអស់ដែល មានកម្លាំងប្រដាប់អាវុធ សុទ្ធសឹងតែបានបេជ្ញាចិត្តប្រឆាំង និងក្រុមរដ្ឋប្រហារយោធា រួមទាំងប្រជាជនភូមា និងកងកម្លាំងមួយចំនួនដែលគ្រប់គ្រង ដោយពួកយោធាថែមទៀតផង ។
ទោះបីពេលនេះមេរដ្ឋ ប្រហារយោធាភូមា នៅមានគ្រូធំរដ្ឋប្រហាយោធា នៅថៃជាអ្នកគាំទ្រក៏៏វា មិនអាចទៅរួចដែរ ពិសេសគឺបាតុកម្មលើកម្រាមដៃបី របស់់បាតុករថៃត្រូវបាន បាតុករនៅភូមាយកធ្វើជាគំរូ ។ រហូតមានការចោទ ប្រកាន់លោកប្រាយុទ្ធ ថាជាខ្នងបង្អែករបស់ មេដឹកនាំយោធាភូមា ថែមទៀតផង ។ ចំណែកចិនវិញបើទោះជា មានចេតនាចង់ជួយរបបរដ្ឋប្រហា យោធាភូមាក៏ពិបាកដែរ ព្រោះផលប្រយោជន៍ចិន អាចនឹងរងការបំផ្លាញធ្ងន់ធ្ងរ ជាងនេះថែមទៀត ។
សរុបសេចក្ដីទៅមិនថា ភាគីយោធាភូមានិង ក្រុមរដ្ឋាភិបាលជាប់ឆ្នោត លោកស្រី Aung San Suu Kyi ពិតជាបានដឹងច្បាស់ចេញ ពីលទ្ធផលចរចា ព្រោះបើការចរចានោះ មិនបានផ្ដល់ប្រៀបឈ្នះ ទៅលើភាគីម្ខាងៗទេ គឺមានតែការបញ្ចប់ដោយ សង្គ្រាមតែប៉ុណ្ណោះ ព្រោះស្ថានភាពនៅភូមា បានដើដល់ចំណុចមួយ ដែលមិនអាចឲ្យភាគីណាមួយ ត្រូវឈានជើងថយក្រោយបាននោះទេ ព្រោះប្រវត្តិអ្នកដឹកនាំ ស្រឡាញ់អំណាចវាផ្ទុយ នឹងផ្នត់គំនិតអ្នកស្រឡាញ់សេរីភាព ៕
0 Comments:
Post a Comment