-->
សូមស្វាគមន៍ www.ppacharyak.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....
សូមស្វាគមន៍ គេហទំព័រ​​ កាសែត ភ្នំពេញអច្ឆរិយ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍លើកឡើងថា ក្នុងឱកាសថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧មករា មានភ្ញៀវទេសចរជិត ១៦ម៉ឺននាក់ ដើរកម្សាន្តនៅទូទាំងប្រទេស

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ: ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល១ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ដើម្បី​អប​អរសាទរទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបប្រល័យពូជ​សាសន៍ ប៉ុល ពត មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨ ៦៣០ នាក់ បានដើរកម្សាន្តតាមរម​ណី​យ​ដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន ១៥៦ ៤៧៩ នាក់ និងភ្ញៀវ​បរ​ទេស​ផ្ទៃក្នុង ចំនួន ២ ១៥១ នាក់។

បើតាមឯកឧត្ដម ថោង ខុន បានកត់សម្គាល់ថា បើទោះបីថ្ងៃឈប់សម្រាកពិធី​បុណ្យ​ចូល​​ឆ្នាំសកល ទើបតែកន្លងផុតនាសប្តាហ៍កន្លងមក ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែ​បង្ហាញ​សញ្ញារឹងមាំ។ ជាក់ស្តែង ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា មានបងប្អូនប្រជាពល​រដ្ឋ និងភ្ញៀវបរទេសផងដែរ បានចេញដើរកម្សាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។ ឯកឧត្ដម​រដ្ឋ​មន្រ្ដី​បានគូសបញ្ជាក់ថា ចរន្តភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែល​ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បានទៅនាឱកាសឆ្លងឆ្នាំសាកល។

ជាមួយគ្នានេះ ឯកឧត្ដម ថោង ខុន បានបញ្ជាក់បន្ថែមថា “បងប្អូនប្រជាពលរដ្ឋមួយចំនួ បានជ្រើសរើសដើរកម្សាន្តនាចុងសប្តាហ៍នេះជំនួសថ្ងៃឆ្លងឆ្នាំសកល ដោយសារពួកគាត់បាន​ជ្រើសរើសការជួបជុំក្រុមគ្រួសារជំនួសឱ្យការដើរកម្សាន្ត និងដើម្បីបញ្ចៀសការជួបជុំកកកុញ​នៅតាមគោលដៅនានានាឱកាសឆ្លងឆ្នាំសកល”។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា ​សម្រាប់គោលដៅទេស​ចរណ៍​សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ៥៥ ៨៤២ នាក់ ខេត្តព្រះសីហនុ ១២ ៥៨៥ នាក់ ខេត្តសៀមរាប ១០ ១៤៨ នាក់ ខេត្តពោធិ៍សាត់ ៩ ៨៦៣ នាក់ ខេត្តមណ្ឌលគិរី ៩ ៤៩៧ នាក់ ខេត្តបាត់ដំបង ៨ ៣៦៥ នាក់ ខេត្តស្ទឹងត្រែង ៨ ៣១០ នាក់ ខេត្តកែប ៨ ១៣៥ នាក់ និង ខេត្តកំពត ៨ ០៨២ នាក់៕ដោយ រិទ្ធី ប្រភព៖ ក្រសួងទេសចរណ៍


Share This
Author Image

About www.pp-acharyak.com