-->
សូមស្វាគមន៍ www.ppacharyak.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....
សូមស្វាគមន៍ គេហទំព័រ​​ កាសែត ភ្នំពេញអច្ឆរិយ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ប៊ុន សារឿន ទំនាក់ទំនង ទូរសព្ទលេខ : 015 89 60 79 / 017 89 84 89 ....

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឱ្យរួមគ្នាបន្តអនុវត្តជំហានចុងក្រោយ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៣ខាងម

ចំនួនអ្នកទស្សនា: Views


(កំពង់ស្ពឺ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺ រួមគ្នាបន្តអនុវត្តជំហានចុងក្រោយ ដើម្បីឈានទៅលុបបំបាត់ឱ្យបានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៣ ខាងមុខ។ ការជំរុញបែបនេះ របស់លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានធ្វើឡើងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកសាស្ត្រាចារ្យបានដឹកនាំក្រុមការងារប្រតិភូជាន់ខ្ពស់អង្គការសុខភាពពិភពលោក ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពវិស័យ
 សុខាភិបាល ពិសេសលើកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ និងការថែសុខភាពបឋមរបស់ខេត្តកំពង់ស្ពឺ។ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ពិសេសមន្ត្រីសុខាភិបាលខេត្តគោលដៅឱ្យបន្ដខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាពអនុវត្តជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣។ បន្ថែមពីនេះ លោកសាស្ត្រាចារ្យ បានបន្តថា ចំនួនអ្នកជំងឺប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ថ្វីដ្បិតតែមានការថយចុះច្រើនតែគ្រប់គ្នាត្រូវពង្រឹងបន្ថែមទៀត ជាពិសេសសកម្មភាពអនុវត្តជំហានចុងក្រោយ។

 ការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចាំបាច់បំផុតដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាលជាពិសេសគឺជំហានចុងក្រោយលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣។ លោករដ្ឋមន្ត្រី បានណែនាំដល់ស្ថាប័នពាក់ព័ន្ធជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវពិនិត្យតាមដានស្ថានភាពជំងឺឱ្យទាន់ពេលវេលារាល់២៤ម៉ោង និងមានវិធានការឆ្លើយតបបន្ទាន់តាមវិធីសាស្ត្រ១-៣-៧ ហើយក្នុងករណីរកឃើញមានវិជ្ជមានជំងឺនេះត្រូវព្យាបាល និងកំណត់ភូមិសាស្ត្រសម្បុក

ចម្លង និងឆ្លើយតបកម្ចាត់សម្បុកបង្កជំងឺ។ ត្រូវចូលរួមប្រតិបត្តិឱ្យមានប្រសិទ្ធភាពនូវវិធីសាស្ត្រជំហានចុងក្រោយ «លុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២៣» លើគោលដៅប្រជាជនចេញចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដូចជាអ្នកប្រកបរបរចូលព្រៃរកអនុផលព្រៃឈើ អ្នកទៅបោះជំរុំ ឬអ្នកទេសចរកម្សាន្តក្នុងព្រៃភ្នំជាដើម។ ត្រូវបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់មុងជ្រលក់ថ្នាំ ដល់ប្រជាជនចល័ត និងចំណាកស្រុកឱ្យបាន ១០០ភាគរយ ពិសេសតាមរយៈអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័តហើយត្រូវពង្រឹង និងពង្រីកវិសាលភាពការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់

ប្រភេទវីវ៉ាក់ ដោយថ្នាំ Prima quine ១៤ ថ្ងៃនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្អែកលើលទ្ធផលការងារស្តីពីការប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់ដែលមន្ទីរសុខាភិបាល សម្រេចបានក្នុងឆ្នាំកន្លងមក បង្ហាញថាស្ថានភាពជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅទូទាំងខេត្ត បានថយចុះគួរជាទីមោទនៈ ក្នុងរង្វង់៥៥% សម្រាប់៣ឆ្នាំជាប់គ្នាកន្លងទៅនេះ។ ករណីគ្រុនចាញ់សន្ធំ និងចម្រុះ បានថយចុះក្នុងរង្វង់៧០% រៀងរាល់ឆ្នាំពី១៥០៧ ករណីក្នុងឆ្នាំ២០១៩ មក៤៧៤ ករណីនៅ ឆ្នាំ ២០២០ និងបន្តថយចុះមកនៅតែ
១២៤ករណី ក្នុងឆ្នាំ ២០២១។

 សម្រាប់ឆ្នាំ២០២២ ឆមាសទី១ នេះនិន្នាការករណីគ្រុនចាញ់មានការថយចុះផងដែរ ដោយមានចំនួនករណីសរុបតែ៥១២ ករណី ក្នុងនោះប្រភេទមេរោគគ្រុនចាញ់សន្ធំ និងចំរុះមានចំនួនតែ៤០ ករណី ប្រភេទវីវ៉ាក់៤៧១ ករណី និងប្រភេទម៉ាឡាយ៉េ ចំនួន១ ករណី។ បើប្រៀបធៀបក្នុងឆមាសទី១ រយៈពេលបីឆ្នាំដូចគ្នា (ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២) ករណីវិជ្ជមានគ្រប់ទម្រង់មានការថយចុះក្នុងរង្វង់ ៤៦%។ នេះជាកត្តាជោគជ័យគួរឱ្យកត់សម្គាល់ ជាងនេះទៅទៀតចាប់តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ មិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយ។ ជោគជ័យទាំងអស់នេះ បានបង្ហាញឱ្យឃើញថា បើទោះជាក្នុងបរិបទដ៏លំបាកដោយសារការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់មន្ទីរសុខាភិបាល នៅតែប្រតិបត្តិបានប្រកបដោយជោគជ័យ៕



Share This
Author Image

About www.pp-acharyak.com

0 Comments:

Post a Comment