យោងតាមលោក Courtney Rozen បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ លោក បៃដិន បានទៅទស្សនកិច្ចនៅព្រះវិហារមួយក្នុងទីក្រុងវ៉ាស៊ីនតោន ដែលនៅពេលប្រមុខរដ្ឋរូបនេះកំពុងចាកចេញពីព្រះវិហារ អ្នកសារព័ត៌មានម្នាក់បានសួរលោកថា តើលោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបបនៅរុស្ស៊ីមែនដែរឬទេ? ហើយមេដឹកនាំសហរដ្ឋអាមេរិករូបនេះបានឆ្លើយតបថា «ទេ»។
នៅពេលមុននេះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុង Warsaw លោក បៃដិន បានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន «មិនអាចបន្តកាន់អំណាចបានឡើយ»។ ក្រោយមក សេតវិមានបានធានាថា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ «មិនបានពិភាក្សាអំពីអំណាចរបស់លោក ពូទីន នៅក្នុងប្រទេសរុស្ស៊ី ឬការផ្លាស់ប្តូររបបអ្វីនោះទេ»។ សម្រាប់ភាគីរុស្ស៊ីវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយថា វាមិនមែនអាស្រ័យទៅលើប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការសម្រេចចិត្តថា តើអ្នកណានឹងកាន់អំណាចនៅក្នុងប្រទេសរុស្ស៊ីនោះទេ៕
(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
0 Comments:
Post a Comment